អដ្ឋកថា និទ្ទសវត្ថុសូត្រ

ក្បាលទី 30 · ទំព័រ 42

ម្នាលភិក្ខុទាំងឡាយ និទ្ទសវត្ថុទាំងឡាយនេះមាន ៧ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមាន សេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការសមាទាននូវសិក្ខាតទៅ ក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ក្នុងការសមាទាននូវសិក្ខា ១ ជាអ្នកមានសេចក្តី ពេញចិត្តដ៏ក្លៀវក្លាក្នុងការពិចារណានូវធម៌ តទៅក្នុងកាលខាងមុខក៏នៅតែមាន សេចក្តីស្រឡាញ់ក្នុងការពិចារណានូវធម៌ ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ ក្លៀវក្លាក្នុងការកម្ចាត់បង់នូវឥច្ឆា គឺតណ្ហា តទៅក្នុងកាលខាងមុខ ក៏នៅតែមាន សេចក្តីស្រឡាញ់ ក្នុងការកម្ចាត់បង់ឥច្ឆា គឺតណ្ហា ១ ជាអ្នកមានសេចក្តីពេញចិត្ត ដ៏ក្លៀវក្លាក្នុងការពួនសម្ងំ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តី ស្រឡាញ់ក្នុងការពួនសម្ងំ ១ ជាអ្នកមានសេចក្តីពេញចិត្ត ដ៏ក្លៀវក្លាក្នុងការ ប្រារព្ធព្យាយាម តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ក្នុង ការប្រារព្ធព្យាយាម ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តី ស្រឡាញ់ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ១ ជាអ្នកមាន សេចក្តីពេញចិត្ត ដ៏ក្លៀវក្លាក្នុងការចាក់ធ្លុះដោយទិដ្ឋិ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ក្នុងការចាក់ធ្លុះដោយទិដ្ឋិ ១ ។ ម្នាលភិក្ខុ ទាំងឡាយ នេះឯងនិទ្ទសវត្ថុ ៧ យ៉ាង ។