សារន្ទសូត្រ

ក្បាលទី 30 · ទំព័រ 44

សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងសារន្ទទចេតិយ ជិតក្រុងវេសាលី ។ គ្រានោះឯង ពួកស្តេចលិច្ឆវីជាច្រើន ចូលទៅគាល់ព្រះ ដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះពួកស្តេចលិច្ឆវីទាំងនោះ អង្គុយក្នុងទីដ៏សមគួរ ហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ពាក្យនេះថា បពិត្រស្តេចលិច្ឆវីទាំងឡាយ តថាគតនឹងសម្តែងនូវអបរិហានិយធម៌ ៧ យ៉ាងដល់អ្នកទាំងឡាយ ចូរអ្នក ទាំងឡាយប្រុងស្តាប់ភាសិតនោះ ចូរប្រុងធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹង សម្តែងប្រាប់ ។ ពួកស្តេចលិច្ឆវីទាំងនោះ បានទទួលស្តាប់ព្រះបន្ទូលព្រះដ៏ មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា បពិត្រស្តេចលិច្ឆវីទាំងឡាយ ចុះអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ បើពួកស្តេចក្នុងដែនវជ្ជីនឹងមានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើនអស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ ( អស់កាលត្រឹមណោះ ) ១ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជីព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រម ព្រៀងគ្នាធ្វើកិច្ចក្នុងដែនវជ្ជីអស់កាលត្រឹមណា បពិត្រស្តេចលិច្ឆវីទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ ( អស់កាលត្រឹមណោះ ) ១ ។ បពិត្រស្តេចលិច្ឆវីទាំងឡាយ ពួកស្តេចក្នុងដែនវជ្ជី មិនបញ្ញត្តច្បាប់ ( ដែលពួកស្តេចពីដើម ) មិនបាន បញ្ញត្ត មិនដកច្បាប់ ដែលបានបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតា