អដ្ឋកថាវស្សការសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវស្សការសូត្រទី ២ ដូចតទៅនេះ បទថា អភិយាតុកាមោ សេចក្តីថា មានព្រះរាជបំណងនឹងយាត្រាទ័ពទៅញាំញី ។ បទថា វជ្ជី បានដល់ ស្តេចវជ្ជីទាំងឡាយ ។ ដោយបទថា ឯវំ មហិទ្ធិកេ បានដល់ ប្រកបដោយព្រះរាជឫទ្ធិធំយ៉ាងនេះ ។ ដោយបទថា ឯវំ មហិទ្ធិកេ នេះ ព្រះបាទអជាតសត្តុត្រាស់ដល់ភាពដែលស្តេចវជ្ជីទាំងនោះ មានការព្រមព្រៀង គ្នា ។ បទថា ឯវំ មហានុភាវេ បានដល់ ប្រកបដោយរាជានុភាពធំ យ៉ាងនេះ ។ ដោយបទថា ឯវំមហានុភាវេ នេះ ព្រះបាទអជាតសត្តុត្រាស់ ដល់ភាពដែលស្តេចវជ្ជីទាំងនោះ ជាអ្នកធ្វើការសិក្សាហើយ ក្នុងហត្ថីសិប្បៈ ជាដើម ដែលទ្រង់ត្រាស់សំដៅយកថា ស្តេចកំលោះលិច្ឆវីទាំងនេះ សិក្សា ហើយហ្ន៎ ស្តេចលិច្ឆវីទាំងនេះ សិក្សាល្អហើយហ្ន៎ ដែលលេងព្រួញធំតូច ដែលមានងេងោជាប់ខាងចុង មិនខុសក្តារប៉ាយពិតៗ ។ បទថា ឧច្ឆេជ្ជិស្សាមិ សេចក្តីថា នឹងកាត់ឲ្យដាច់ ។ បទថា វិនាសេស្សាមិ ប្រែថា ធ្វើមិនឲ្យ ប្រាកដឡើយ ។ បទថា អនយព្យសនំ បានដល់ មិនចម្រើន និងសេចក្តី លំបាកនៃញាតិ ។ បទថា អាបទេស្សាមិ ប្រែថា ឲ្យដល់នូវការសាបសូន្យ និងសេចក្តីវិនាស ។ បានឮថា ព្រះបាទអជាតសត្តុនោះ ត្រាស់រឿងចម្បាំងក្នុងទីដែល ប្រថាប់ឈរ និងទីដែលប្រថាប់គង់ជាដើម និងត្រាស់បញ្ជាកងកម្លាំងថា ពួក អ្នកត្រៀមការ ចូរត្រៀមការយាត្រាទ័ព ដោយប្រការដូច្នេះ ។ សួរថា ព្រោះ ហេតុអ្វី ឆ្លើយថា ព្រោះថា ត្រង់ឆ្នេរស្ទឹងគង្គា អាស្រ័យស្រុកបដ្តនគាម ជាផែនដីរបស់ព្រះបាទអជាតសត្តុ ៨ យោជន៍ របស់ពួកស្តេចលិច្ឆវី ៨ យោជន៍ ក្នុងបដ្តនគាមនោះ គន្ធជាតិមានតម្លៃច្រើន ហូរមកអំពីជើងភ្នំ កាល ព្រះបាទអជាតសត្តុទ្រង់ឮរឿងនោះ ទ្រង់ប្រុងប្រៀបថា អញនឹងទៅថ្ងៃនេះ