ភិក្ខុសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិត ក្រុងរាជគ្រឹះ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកក្នុងទីនោះ ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងអបរិហានិយធម៌ទាំង ៧ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរប្រុងស្តាប់ នូវភាសិតនោះ ចូរធ្វើទុក ក្នុងចិត្ត ឲ្យជាក់ច្បាស់ចុះ តថាគតនឹងសម្តែងប្រាប់ ។ ភិក្ខុទាំងនោះ ក៏ទទួល ព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ទាំង ៧ តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រជុំគ្នារឿយៗ ប្រជុំគ្នាដោយច្រើន អស់ កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ ( អស់កាលត្រឹមណោះ ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើក ប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ចរបស់សង្ឃ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ ( អស់កាលត្រឹមណោះ ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើ ពួកភិក្ខុនឹងមិនបញ្ញត្តសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ មិនដក សិក្ខាបទ ដែលតថាគតបញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមសិក្ខាបទ ដែល តថាគតបញ្ញត្តហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមាន ឡើយ ( អស់កាលត្រឹមណោះ ) ១ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួកភិក្ខុជាថេរៈ អ្នកដឹងរាត្រីច្រើន បួសយូរជាបិតានៃសង្ឃ ជាបរិនាយករបស់សង្ឃ ជាអ្ន