អដ្ឋកថាកម្មសូត្រ

ក្បាលទី 30 · ទំព័រ 79

គប្បីជ្រាបវិនិច្ឆ័យក្នុងកម្មសូត្រទី ៤ ដូចតទៅនេះ បទថា នកម្ម ារាមា សេចក្តីថា ភិក្ខុពួកណាធ្វើកិច្ចកម្ម មានចីវរ វត្ថពន្ធចង្កេះ សំពត់ តម្រងទឹក ធម្មក្រក អំបោស តាំងរងជើងជាដើមបុណ្ណោះ ប្រចាំថ្ងៃ ភិក្ខុទាំងនោះ ក៏ហាមឃាត់បានដោយសទ្ធា ឯភិក្ខុណា ក្នុងពេលធ្វើកិច្ចកម្មទាំងនោះ ធ្វើកិច្ចកម្មទាំងនេះ ក្នុងវេលាឧទ្ទេស ក៏រៀនឧទ្ទេស វេលាធ្វើវត្តត្រង់លាន ចេតិយ ក៏ធ្វើវត្តត្រង់លានចេតិយ វេលាធ្វើមនសិការ ក៏ធ្វើមនសិការ ភិក្ខុ នោះឈ្មោះថា ជាអ្នកមិនត្រេកអរ ក្នុងការងារ ។ ភិក្ខុណា ធ្វើការជជែកគ្នាដល់ពណ៌សម្បុររបស់ស្រី និងប្រុសជាដើម បុណ្ណោះឲ្យកន្លងថ្ងៃ កន្លងយប់ទៅ មិនចប់នូវការជជែកគ្នាបែបនោះ ភិក្ខុនេះ ឈ្មោះថា ត្រេកអរក្នុងការនិយាយ ។ ម្យ៉ាងទៀត ភិក្ខុណាពោលសន្ទនាធម៌ ឆ្លើយបញ្ញាទាំងឡាយ ពេលយប់ និងពេលថ្ងៃ ភិក្ខុនេះ ទោះជាអ្នកនិយាយ តិច ក៏ពោលចប់ និយាយចប់ដូចគ្នា ព្រោះហេតុអ្វី ព្រោះព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយប្រជុំគ្នាហើយ ត្រូវធ្វើកិច្ច ២ យ៉ាង គឺពាក្យប្រកបដោយធម៌ ១ ភាពជាអ្នកស្ងប់ស្ងៀមនៅដ៏ប្រសើរ ១ ។ ភិក្ខុណា ឈរក្តី ដើរក្តី អង្គុយក្តី ត្រូវថីនមិទ្ធៈគ្របសង្កត់ ក៏ដេកលក់ ទៅ ភិក្ខុនេះឈ្មោះថា ច្រើនដោយការដេកលក់ ។ ឯភិក្ខុណាមានចិត្តឈម ចុះកាន់ភវង្គ ព្រោះអាពាធនៃករជកាយ ភិក្ខុនេះមិនឈ្មោះថា មិនច្រើនដោយ ការដេកលក់ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ម្នាលអគ្គិវេស្សនៈ តថាគតត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្ត ហើយក្រាលនូវសង្ឃាដិ មានជាន់ ៤ ហើយធ្លាប់សិងដោយចំហៀងខាងស្តាំ មានសតិ និង សម្បជញ្ញៈ ចុះស៊ប់កាន់កិរិយាលក់ ក្នុងខែជាទីបំ