អដ្ឋកថា សទ្ធិយសូត្រ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង អបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមានសេចក្តីជឿ អស់ កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ ( អស់កាលត្រឹមណោះ ) ។ ម្នាល ភិក្ខុទាំងឡាយ បើពួកភិក្ខុ ជាអ្នកមានសេចក្តីខ្មាសបាប ។ បេ ។ មានសេចក្តី ខ្លាចបាប ជាពហុស្សូត ប្រារព្ធសេចក្តីព្យាយាម មានស្មារតី មានបញ្ញាអស់ កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ ( អស់កាលត្រឹមណោះ ) ។ ម្នាល ភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង ៧ នេះ នឹងឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថាភិក្ខុទាំងឡាយនឹងប្រតិបត្តិក្នុងអបរិហានិយធម៌ទាំង ៧ នេះ អស់កាល ត្រឹមណា សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យមិន មានឡើយ ( អស់កាលត្រឹមណោះ ) ។