សេក្ខសូត្រ

ក្បាលទី 30 · ទំព័រ 86

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ៧ នេះ រមែងប្រព្រឹត្ត ទៅ ដើម្បីសេចក្តីសាបសូន្យដល់សេក្ខភិក្ខុ ។ យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តី ត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរ ក្នុងការនិយាយតិរច្ឆានកថា ១ សេចក្តីត្រេកអរក្នុងការដេកលក់ ១ សេចក្តីត្រេកអរ ក្នុងការប្រកបដោយគ្នីគ្នា ១ សេចក្តីមិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ ការមិនដឹងប្រមាណ ក្នុងភោជន ១ កិច្ចរបស់សង្ឃ តែងមានក្នុងសង្ឃ ភិក្ខុមិនពិចារណាក្នុងកិច្ច នោះថា ពួកព្រះថេរៈក្នុងសង្ឃ អ្នកដឹងរាត្រីវែង បួសយូរ អ្នកនាំទៅនូវភារៈ ពួកថេរៈទាំងនោះ ក៏នឹងប្រាកដដោយការងារនោះ ដូច្នេះហើយ ដល់នូវការប្រកប ដោយខ្លួនឯង ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ ដល់សេក្ខភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់សេក្ខភិក្ខុឡើយ ។ យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីមិនត្រេកអរ ក្នុងការងារ ១ សេចក្តីមិនត្រេកអរ ក្នុងការនិយាយតិរច្ឆានកថា ១ សេចក្តីមិនត្រេកអរ ក្នុងការដេកលក់ ១ សេចក្តីមិនត្រេកអរ ក្នុងការប្រកបដោយគ្នីគ្នា ១ ការ គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ សេចក្តីដឹងប្រមាណក្នុងភោជន ១ កិច្ចរបស់សង្ឃ តែងមានក្នុងសង្ឃ ភិក្ខុពិចារណាក្នុងកិច្ចនោះថា ពួកព្រះថេរៈ ក្នុងសង្ឃ អ្នកដឹងនូវរាត្រីវែង បួសយូរ អ្នកនាំទៅនូវភារៈ ពួកព្រះថេរៈ