អដ្ឋកថាសេក្ខសូត្រ
ក្បាលទី 30 · ទំព័រ 87
គប្បីជ្រាបវិនិច្ឆ័យក្នុងសេក្ខសូត្រទី ៨ ដូចតទៅនេះ ភិក្ខុពួក ណា រមែងនាំទៅនូវភារៈ ព្រោះជួយធ្វើកិច្ចរបស់សង្ឃដែលកើតឡើងហើយ ឲ្យសម្រេច ហេតុនោះ ភិក្ខុទាំងនោះ ឈ្មោះថា ជាអ្នកនាំភារៈ ។ បទថា តេ តេន បញ្ញាយិស្សន្តិ សេចក្តីថា ព្រះថេរៈទាំងនោះនឹងប្រាកដ ដោយកិច្ចដែល សមគួរដល់ភាពជាព្រះថេរៈរបស់ខ្លួននោះ ។ បទថា វោ យោគំ អាបជ្ជតិ សេចក្តីថា រមែងដល់នូវការប្រកប គឺផ្តើមធ្វើកិច្ចទាំងនោះឯង ដូច្នេះ ។