ហានិសូត្រ

ក្បាលទី 30 · ទំព័រ 88

ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ឧបាសក ។ យ៉ាង តើអ្វីខ្លះ ។ ឧបាសក ញ៉ាំងការឃើញនូវភិក្ខុឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ មិនសិក្សាក្នុងអធិសីល ១ ជាអ្នកមិនមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុ ចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តរិះគន់ ស្វែងរកទោសស្តាប់ធម៌ ១ ស្វែងរកទក្ខិណេយ្យបុគ្គល ខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុង ទក្ខិណេយ្យបុគ្គល ខាងក្រៅសាសនានោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យដល់ឧបាសក ។ ម្នាលភិក្ខុ ទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ ឧបាសក ។ យ៉ាង តើអ្វីខ្លះ ។ គឺឧបាសកមិនញ៉ាំងការឃើញ ភិក្ខុឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុ ចាស់ ថ្មី កណ្តាល ១ ជាអ្នក មានចិត្តមិនរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គល ខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គល ក្នុង សាសនានេះ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែង ប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ឧបាសក ។ ឧបាសកណា ញ៉ាំងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចម្រើន ហើយ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់ នូវអរិយធម៌ ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លា ក្នុងពួកភិក្ខុ ចម្រើនឡើងដោយក្រៃលែង ១ មានចិត្តរិះគន់ ប្រាថ្នាស្តាប់ព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃ ខាងក្រៅ សាសនានេះ ១ ឧបាសកធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គលនោះ ១ ឧបាសក