អដ្ឋកថាហានិសូត្រ

ក្បាលទី 30 · ទំព័រ 90

គប្បីជ្រាបវិនិច្ឆ័យក្នុងហានិសូត្រទី ៩ ដូចតទៅនេះ បទថា ភិក្ខុទស្សនំ ហាបេតិ សេចក្តីថា ធ្វើការទៅសួរសុខទុក្ខភិក្ខុសង្ឃឲ្យវិនាស ទៅ ។ បទថា អធិសីលេ បានដល់ ក្នុងសីលដ៏ឧត្តម ពោល គឺ សីល ៥ និងសីល ១០ ។ បទថា ឥតោ ពហិទ្ធា បានដល់ ក្រៅសាសនានេះ ។ បទថា ទក្ខិណេយ្យំ គវេសតិ សេចក្តីថា ស្វែងរកបុគ្គល អ្នកទទួល ទេយ្យធម៌ ។ បទថា តត្ថ ច បុព្វការំ ករោតិ សេចក្តីថា ឲ្យទានដល់ ពួកតិរ្ថិយខាងក្រៅទាំងនោះ ហើយថ្វាយទានដល់ភិក្ខុទាំងឡាយ ក្នុងកាល ឯក្រោយ ពាក្យដ៏សេស ក្នុងបទទាំងពួង មានអត្ថងាយយល់ហើយ ។