វិបត្តិសម្ភវសូត្រ

ក្បាលទី 30 · ទំព័រ 90

ម្នាលភិក្ខុទាំងឡាយ វិបត្តិរបស់ឧបាសកនេះមាន ៧ យ៉ាង ម្នាលភិក្ខុទាំងឡាយ សម្បត្តិរបស់ឧបាសកនេះមាន ៧ យ៉ាង ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសរបស់ឧបាសកនេះមាន ៧ យ៉ាង ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនរបស់ឧបាសកនេះមាន ៧ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺ ឧបាសកមិនញ៉ាំងការឃើញនូវភិក្ខុឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់ នូវព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើនក្នុង ពួកភិក្ខុ ចាស់ ថ្មី កណ្តាល ១ មិនមានចិត្តរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈចំពោះ ទក្ខិណេយ្យបុគ្គលក្នុងសាសនានេះ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន របស់ឧបាសកមាន ៧ យ៉ាងនេះឯង ។ ឧបាសកណា ញ៉ាំងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចម្រើនហើយ ឲ្យសាបសូន្យ ១ ប្រហែសក្នុងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចម្រើន ដោយក្រៃលែង ១ ជាអ្នកមានចិត្តរិះគន់ ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសក ធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ឧបាសក កាលសេពនូវបរិហានិយធម៌ទាំង ៧ នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយដោយប្រពៃ រមែងសាបសូន្យចាកព្រះសទ្ធម្ម ។ ឧបាសកណា មិនញ៉ាំងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចម្រើន ហើយឲ្យសាបសូន្យ ១ មិនប្រហែសចំពោះការស្តាប់នូវអរិយធម៌ ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លាក្នុងពួកភិក្ខុរបស់