អដ្ឋកថា បឋមសុវចសូត្រ

ក្បាលទី 30 · ទំព័រ 97

ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតាមួយអង្គ ។ បេ ។ បាននិយាយសេចក្តីនេះនឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសេចក្តីគោរពព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ ភាពជាអ្នកប្រដៅ ងាយ ១ ភាពជាអ្នកមានមិត្តល្អ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៧ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ម្នាលភិក្ខុ ទាំងឡាយ ទេវតានោះ បាននិយាយសេចក្តីនេះចប់ហើយ លុះបានថ្លែង សេចក្តីនេះរួចហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណហើយ ក៏បាត់អំពី ទីនោះឯង ។ ភិក្ខុមានសេចក្តីព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តី គោរពព្រះសាស្តាផង គោរពព្រះធម៌ផង គោរពដ៏ក្លៀវក្លាចំពោះ ព្រះសង្ឃផង គោរពសមាធិផង គោរពដ៏ក្លៀវក្លាក្នុងសិក្ខាផង ជាអ្នកមានមិត្តល្អផង គេប្រដៅងាយផង ជាអ្នកប្រកបដោយ សេចក្តីកោតក្រែង សេចក្តីគោរព ( ភិក្ខុនោះ ) មិនគួរនឹង សាបសូន្យ ( ចាកមគ្គ និងផលឡើយ រមែងឋិតនៅ ) ក្នុង ទីជិតនៃព្រះនិព្វាន ។