បឋមសខាសូត្រ

ក្បាលទី 30 · ទំព័រ 101

ម្នាលភិក្ខុទាំងឡាយ មិត្តប្រកបដោយអង្គ ៧ ប្រការ គួរ សេពគប់ ។ ប្រកបដោយអង្គ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺមិត្តឲ្យនូវរបស់ ដែលគេឲ្យបានដោយកម្រ ១ ធ្វើនូវអំពើដែលគេធ្វើបានដោយកម្រ ១ អត់ ធន់ ចំពោះហេតុដែលគេអត់ធន់បានដោយកម្រ ១ បើកបង្ញាញសេចក្តីកំបាំង របស់ខ្លួនដល់គ្នា ១ បិទសេចក្តីកំបាំងរបស់គ្នា ១ មិនលះគ្នាក្នុងគ្រាមាន សេចក្តីអន្តរាយ ១ មិនមើលងាយគ្នាព្រោះអស់ភោគៈ ១ ។ ម្នាលភិក្ខុ ទាំងឡាយ មិត្តប្រកបដោយអង្គ ៧ ប្រការនេះឯង គួរសេពគប់ ។ មិត្តឲ្យនូវរបស់ដែលគេឲ្យបានដោយកម្រផង ធ្វើនូវអំពើដែល គេធ្វើបានដោយកម្រផង មួយទៀត អត់ធន់ចំពោះពាក្យដែល ពោលអាក្រក់ និងហេតុដែលអត់ធន់បានដោយកម្រផង ប្រាប់ សេចក្តីកំបាំងរបស់ខ្លួនដល់គ្នាផង បិទសេចក្តីកំបាំងរបស់គ្នាផង មិនលះគ្នាក្នុងគ្រាមានសេចក្តីអន្តរាយផង មិនមើលងាយគ្នា ព្រោះអស់ភោគៈផង ហេតុទាំងនេះមានក្នុងបុគ្គលណា ក្នុង លោកនេះ បុគ្គលមានសភាពដូច្នោះនោះ ហៅថា មិត្ត ជនអ្នក មានប្រាថ្នានូវមិត្ត គប្បីសេពគប់ ។