អដ្ឋកថាបឋមសខាសូត្រ
ក្បាលទី 30 · ទំព័រ 102
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសខាសូត្រទី ៥ នៃទេវតាវគ្គទី ៤ ដូចតទៅនេះ បទថា ទុទ្ទទំ គឺរបស់ដែលមានតម្លៃច្រើន ដែលលះបាន លំបាក ។ បទថា ទុក្ករំ ករោតិ សេចក្តីថា រមែងធ្វើកិច្ចកម្មដែលមិនងាយ នឹងធ្វើបាន ។ បទថា ទុក្ខមំ ខមតិ សេចក្តីថា រមែងអត់សង្កត់បានលំបាក ដើម្បី ជាប្រយោជន៍ដល់សម្លាញ់ ។ បទថា គុយ្ហមស្ស អាវិករោតិ សេចក្តីថា រមែងបើកផ្ងារនូវអាថ៌កំបាំងរបស់ខ្លួនដល់សម្លាញ់នោះ ។ បទថា គុយ្ហមស្សប រិគូហតិ សេចក្តីថា មិនប្រាប់អាថ៌កំបាំងរបស់សម្លាញ់នោះដល់អ្នកដទៃ ។ បទថា ខីណេន នាតិមញ្ញតិ បានដល់ កាលភោគសម្បត្តិរបស់សម្លាញ់នោះ អស់ទៅហើយ ក៏មិនមើលងាយសម្លាញ់នោះ ព្រោះការវិនាសនោះ គឺមិនធ្វើ ការជាន់ឈ្លី និងមើលងាយក្នុងខ្លួនសម្លាញ់នោះ ។