អដ្ឋកថាទុតិយសខាសូត្រ
ក្បាលទី 30 · ទំព័រ 104
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសខាសូត្រទី ៦ ដូចតទៅនេះ បទថា វត្តា បានដល់ អ្នកឈ្លាសក្នុងវាចា ។ បទថា វចនក្ខមោ សេចក្តី ថា ភិក្ខុរមែងអត់ធន់នូវពាក្យ គឺធ្វើតាមឱវាទដែលលោកឲ្យ ។ បទថា គម្ភីរំ បានដល់ វាចាដែលកំបាំង វាចាជ្រាលជ្រៅ ដែលអាស្រ័យឈាន អាស្រ័យ វិបស្សនា មគ្គ ផល និងនិព្វាន ។