អដ្ឋកថា បឋមវសសូត្រ
ក្បាលទី 30 · ទំព័រ 108
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ រមែង ញ៉ាំងចិត្តឲ្យលុះក្នុងអំណាច ( របស់ខ្លួន ) បាន មិនមែនភិក្ខុលុះអំណាចចិត្ត ទេ ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសវៃក្នុងសមាធិ ១ ឈ្លាសវៃក្នុងវិធីចូល សមាធិ ១ ឈ្លាសវៃក្នុងវិធីតម្កល់ទុកសមាធិ ១ ឈ្លាសវៃក្នុងវិធីចេញចាក សមាធិ ១ ឈ្លាសវៃក្នុងវិធីចែករលែកនូវសមាធិ ១ ឈ្លាសវៃក្នុងទីគោចរ នៃសមាធិ ១ ឈ្លាសវៃក្នុងវិធីនាំមកនូវសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការនេះឯង រមែងញ៉ាំងចិត្តឲ្យលុះក្នុងអំណាច ( របស់ខ្លួន ) បាន មិនមែនភិក្ខុលុះអំណាចចិត្តទេ ។