អដ្ឋកថា ទុតិយវសសូត្រ
ក្បាលទី 30 · ទំព័រ 109
ក្នុងបឋមវសសូត្រទី ៩ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការ ទើបញ៉ាំងចិត្តឲ្យលុះក្នុងអំណាច ( របស់ខ្លួន ) មិនមែនសារីបុត្តលុះអំណាច ចិត្តទេ ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្តជាអ្នកឈ្លាសវៃក្នុងសមាធិ ១ ឈ្លាសវៃក្នុងវិធី ចូលសមាធិ ១ ឈ្លាសវៃក្នុងវិធីតម្កល់ទុកសមាធិ ១ ឈ្លាសវៃក្នុងវិធីចេញ ចាកសមាធិ ១ ឈ្លាសវៃក្នុងវិធីចែករលែកសមាធិ ១ ឈ្លាសវៃក្នុងទីគោចរ នៃសមាធិ ១ ឈ្លាសវៃក្នុងវិធីនាំមកនូវសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការនេះឯង ទើបញ៉ាំងចិត្តឲ្យលុះទៅ ក្នុង អំណាច ( របស់ខ្លួន ) មិនមែនសារីបុត្តលុះអំណាចចិត្តទេ ។