អដ្ឋកថា បឋមនិទ្ទសសូត្រ

ក្បាលទី 30 · ទំព័រ 110

ក្នុងទុតិយវសសូត្រទី ១០ មានអត្ថងាយយល់ហើយ ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ដំណើរត្រាច់ ទៅដើម្បីបិណ្ឌបាតក្នុងក្រុងសាវត្ថី ព្រឹកណាស់នៅឡើយ បើដូច្នោះ អញគួរ ឆៀងចូលទៅឯអារាមរបស់បរិព្វាជក ជាអន្យតិរ្ថិយសិន ។ ទើបព្រះសារីបុត្ត ដ៏មានអាយុ ចូលទៅឯអារាមរបស់ពួកបរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ ហើយ ក៏រីករាយជាមួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយក៏ គង់នៅក្នុងទី សមគួរ ។ ក៏ក្នុងសម័យនោះឯង ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះអង្គុយ ប្រជុំគ្នា ហើយបានផ្តើមសួរពាក្យជាចន្លោះនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលណាមួយ ប្រព្រឹត្តព្រហ្មចរិយធម៌បរិសុទ្ធ ពេញលេញអស់ ១២ ឆ្នាំ តើគួរនឹងហៅបុគ្គលនោះថា ជាភិក្ខុមិនមានអាយុ ១០ ឆ្នាំបានឬទេ ។ លំដាប់ នោះ ព្រះសារីបុត្តដ៏មានអាយុ មិនបានត្រេកអរមិនបានហាមឃាត់ នូវភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះឡើយ លុះមិនត្រេកអរមិនហាមឃាត់ ហើយក្រោកចាកអាសនៈដើរចេញទៅ ដោយមានបំណងថា អញគង់ នឹងយល់នូវសេចក្តីនៃភាសិតនុ៎ះ ក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ។ ទើបព្រះសារី បុត្តដ៏មានអាយុ ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រឡប់មកអំពី បិណ្ឌបាតក្នុងកាលជាខាងក្រោយភត្តវិញ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់នៅក្នុងទីសមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងទីសមគួរហើយ ក៏បា