បឋមអគ្គិសូត្រ
ក្បាលទី 30 · ទំព័រ 127
ម្នាលភិក្ខុទាំងឡាយ ភ្លើងនេះមាន ៧ ប្រការ ។ ភ្លើង ៧ ប្រការ តើដូចម្តេចខ្លះ ។ ភ្លើង គឺរាគៈ ១ ភ្លើង គឺទោសៈ ១ ភ្លើង គឺ មោហៈ ១ ភ្លើង គឺអាហុនេយ្យបុគ្គល ១ ភ្លើង គឺបុគ្គលជាម្ចាស់ផ្ទះ ១ ភ្លើង គឺទក្ខិណេយ្យបុគ្គល ១ ភ្លើងឧស ១ ។ ម្នាលភិក្ខុទាំងឡាយ ភ្លើង មាន ៧ ប្រការនេះឯង ។