អដ្ឋកថាបឋមអគ្គិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអគ្គិសូត្រទី ៣ ដូចតទៅនេះ កិលេសទាំងឡាយ មានរាគៈជាដើម ឈ្មោះថា អគ្គី ព្រោះអត្ថថា តាមដុត ឯបទថា អាហុនេយ្យគ្គិ ជាដើមនេះ គប្បីជ្រាបវិនិច្ឆ័យដូចតទៅ សក្ការៈ លោកហៅថា អាហុន ជនទាំងឡាយណា គួរដល់អាហុនៈ ហេតុនោះ ជននោះ ឈ្មោះថា អាហុនេយ្យា គឺជនគួរដល់អាហុនៈ ។ ពិត ហើយ មាតា និងបិតាទាំងឡាយ រមែងគួរដល់អាហុនៈ ព្រោះលោកទាំង ២ ជាអ្នកមានឧបការៈច្រើនដល់បុត្រទាំងឡាយ បុត្រទាំងឡាយដែលបដិបត្តិខុស ក្នុងមាតា និងបិតាទាំង ២ នោះ រមែងកើតក្នុងអបាយ មាននរកជាដើម ព្រោះ ហេតុនោះ សូម្បីមាតា និងបិតា ទោះមិនបានតាមដុតក៏ពិត តែលោកទាំង ២ គង់ជាបច្ច័យដល់ការតាមដុត ដូច្នោះ លោកហៅមាតាបិតាថា អាហុនេយ្យគ្គិ ព្រោះអត្ថថា តាមដុតនោះឯង ។ អ្នកជាធំក្នុងផ្ទះ លោកហៅថា គហបតិ ពិតហើយ គហបតីនោះមានឧបការៈច្រើនដល់មាតុគ្រាម ដោយការប្រគល់ឲ្យ នូវទីដេក សំពត់ និងគ្រឿងប្រដាប់ជាដើម មាតុគ្រាមដែលប្រព្រឹត្តក្រៅ ចិត្តប្តីនោះ រមែងកើតក្នុងអបាយ មាននរកជាដើម ព្រោះហេតុនោះ ស្វាមី នោះ លោកក៏ហៅថា គហបតគ្គិ ព្រោះអត្ថថា តាមដុតដោយន័យមុន នោះឯង ។ ឯក្នុងពាក្យថា ទក្ខិណេយ្យគ្គិ នេះ មានវិនិច្ឆ័យដូចតទៅនេះ បច្ច័យ ៤ ឈ្មោះថា ទក្ខិណា ភិក្ខុសង្ឃ ឈ្មោះថា ទក្ខិណេយ្យបុគ្គល គឺបុគ្គលគួរដល់ទក្ខិណា ។ ពិតហើយ ភិក្ខុសង្ឃនោះ រមែងជាអ្នកមាន ឧបការៈច្រើនដល់គ្រហស្ថទាំងឡាយ ដោយការប្រកបទុកក្នុងកល្យាណធម៌ ទាំងឡាយ មានសរណៈ ៣ សីល ៥ សីល ១០ ការទំនុកបម្រុងមាតានិ ងបិតា ការទំនុកបម្រុងសមណៈ និងព្រាហ្មណ៍ ដែលតាំងនៅក្នុងធម៌ជាដើម គ្រហស្ថដែលបដិបត្តិខុសក្នុងភិក្ខុសង្ឃនោះ មានជេរបរិភាសភិក្ខុសង្ឃ រមែង កើតក្នុងអបាយទ