បឋមសញ្ញាសូត្រ និងអដ្ឋកថា
ក្បាលទី 30 · ទំព័រ 139
ម្នាលភិក្ខុទាំងឡាយ សញ្ញា ( សេចក្តីសម្គាល់ ) នេះមាន ៧ ប្រការ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត សេចក្តីសម្គាល់ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺសេចក្តីសម្គាល់ថា មិន ស្អាត ១ សេចក្តីសម្គាល់ក្នុងការស្លាប់ ១ សេចក្តីសម្គាល់ក្នុងអាហារ ថាជា របស់គួរខ្ពើម ១ សេចក្តីសម្គាល់ក្នុងលោកទាំងពួងថា មិនគួរត្រេកអរ ១ សេចក្តីសម្គាល់ថា មិនទៀង ១ សេចក្តីសម្គាល់ជាទុក្ខ ក្នុងការមិនទៀង ១ សេចក្តីសម្គាល់ថា មិនមែនរបស់ខ្លួនក្នុងរបស់ជាទុក្ខ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្គាល់ ៧ ប្រការនេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ ច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរក ព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។ ៥