ទុតិយសញ្ញាសូត្រ

ក្បាលទី 30 · ទំព័រ 140

ម្នាលភិក្ខុទាំងឡាយ សញ្ញា ៧ ប្រការនេះដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។ សញ្ញា ៧ ប្រការ តើ ដូចម្តេចខ្លះ ។ គឺអសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេអនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្តសញ្ញា ១ ។ ពាក្យថា ម្នាលភិក្ខុទាំងឡាយ អសុភសញ្ញាដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុតដូច្នេះឯង តថាគត បានពោលហើយ ចុះពាក្យដែលតថាគតពោលហើយនុ៎ះ តើព្រោះអាស្រ័យ ហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមានចិត្តសន្សំអសុភសញ្ញារឿយៗ ហើយ ចិត្តរមែងរួញខ្មូរ បែរចេញចាកការជួបប្រសព្វដោយមេថុនធម្ម មិនលា វិញឡើយ សេចក្តីព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាល ភិក្ខុទាំងឡាយ ប្រៀបដូចស្លាបមាន់ ឬទងសរសៃដែលបុគ្គលដាក់ចុះក្នុងភ្លើង រមែងរួញខ្មូរ ងឡើង មិនលាវិញឡើយ មានឧបមាយ៉ាងណាមិញ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុមានចិត្តសន្សំអសុភសញ្ញារឿយៗ ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញចាកការជួបប្រសព្វដោយមេថុនធម្ម មិនលាវិញឡើយ សេចក្តី ព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ក៏មានឧបមេយ្យយ៉ាង នោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុមានចិត្តសន្សំអសុភសញ្ញា រឿយៗ ហើយ ចិត្តនៅតែត្រាច់ទៅរកការជួបប្រសព្វដោយមេថុនធម្ម ឬការ មិនខ្ពើមរអើម នៅតែតាំងឡើងបាន ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បី ដឹងថា អសុភសញ្ញា អញចម្រើនមិនទាន់បានទេ កាលខាងដើម និងកាល ខាងចុងរបស់អញ មិនទាន់ប្ល