សំយោគសូត្រ

ក្បាលទី 30 · ទំព័រ 158

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម្មបរិយាយដែល សម្រេចអំពីសញ្ញោគ ( ការប្រកប ) និងវិសញ្ញោគ ( ការនឿយណាយ ) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគបានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធម្មបរិយាយសម្រេចអំពីសញ្ញោគ និងវិសញ្ញោគ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ស្ត្រីរមែងកំណត់ក្នុងចិត្តនូវឥន្ទ្រិយន្រៃស្តីខាងក្នុង គឺកិរិយា ន្រៃស្តី ឫកពាន្រៃស្តី បែបផែនន្រៃស្តី សេចក្តីប្រាថ្នាន្រៃស្តី សំឡេងន្រៃស្តី អលង្ការន្រៃស្តី ។ ស្ត្រីនោះរមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុ ទាំងនោះ ល្រុះស្តីនោះត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ ហើយ រមែងកំណត់ក្នុងចិត្តចំពោះឥន្ទ្រិយនៃបុរសខាងក្រៅ គឺកិរិយានៃបុរស បឫកពានៃបុរស បែបផែននៃបុរស សេចក្តីប្រាថ្នានៃបុរស សំឡេងនៃបុរស អលង្ការនៃបុរស ។ ស្ត្រីនោះរមែងត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុង ហេតុទាំងនោះ ល្រុះស្តីនោះត្រេកអរក្នុងហេតុទាំងនោះ រីករាយក្នុងហេតុទាំងនោះ ហើយ រមែងបុនប៉ងនូវការប្រកបខាងក្រៅ សេចក្តីសុខ និងសោមនស្ស ណា កើតឡើងដល់ស្ត្រីនោះ ព្រោះការប្រកបជាបច្ច័យ ស្ត្រីនោះឯង រមែង បុនប៉ងនូវសេចក្តីសុខ និងសោមនស្សនោះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលត្រេកអរក្នុងឥត្ថីភាព រមែងដល់នូវការប្រកបក្នុងបុរិសភាព ។ ម្នាល ភិក្ខុទាំងឡាយ ស្ត្រីរមែងមិនកន្លងភាពន្រៃស្តីយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុរសរមែងកំណត់ទុកក្នុងចិត្តចំពោះឥន្ទ្រិយនៃបុរសខាងក្នុងសន្តាន គឺ