ទានសូត្រ

ក្បាលទី 30 · ទំព័រ 163

សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ទៀបឆ្នេរស្រះ បោក្ខរណីឈ្មោះគគ្គរា ជិតក្រុងចម្បា ។ គ្រានោះឯង ពួកឧបាសកច្រើននាក់ នៅក្នុងស្រុកចម្បា ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ ហើយ ក៏ថ្វាយបង្គំព្រះសារីបុត្តដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះពួកឧបាសកក្នុងស្រុកចម្បាអង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹង ព្រះសារីបុត្តដ៏មានអាយុដូច្នេះថា បពិត្រលោកដ៏ចម្រើន ធម្មីកថាចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគ យើងខ្ញុំខានស្តាប់អស់កាលយូរហើយ បពិត្រលោក ដ៏ចម្រើន សូមឲ្យយើងខ្ញុំគប្បីបានស្តាប់នូវធម្មីកថា នៃព្រះដ៏មានព្រះភាគ ។ ម្នាលអ្នកដ៏មានអាយុទាំងឡាយ បើដូច្នេះ អ្នកទាំងឡាយ គប្បីមកក្នុងថ្ងៃ ឧបោសថចុះ ធ្វើដូច្នេះ អ្នកទាំងឡាយ គប្បីបានស្តាប់នូវធម្មីកថា ក្នុងសម្នាក់ ព្រះដ៏មានព្រះភាគ ។ ពួកឧបាសកនៅក្នុងស្រុកចម្បា ទទួលស្តាប់ព្រះសារី បុត្តដ៏មានអាយុថា ព្រះករុណាលោកម្ចាស់ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះសារីបុត្តដ៏មានអាយុ ធ្វើប្រទក្សិណចៀសចេញទៅ ។ លំដាប់ នោះ ពួកឧបាសកអ្នកស្រុកចម្បា ចូលទៅរកព្រះសារីបុត្តដ៏មានអាយុក្នុងថ្ងៃ ឧបោសថ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសារីបុត្ត ហើយឋិតនៅក្នុង ទីដ៏សមគួរ ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ ជាមួយនឹងពួកឧបាសកអ្នកស្រុកចម្បានោះ លុះចូលទៅដល់ ក៏ថ្វាយ បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តដ៏មាន អាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះ ថា បពិត្រព្រះអង្គដ៏ចម្រើន ទានបែបនោះ ដែលបុគ្គលឲ្យហើយចំពោះបុគ្គល ខ្លះក្នុងលោកនេះ មានផលច្រើន តែមិនម