អដ្ឋកថាទានសូត្រ

ក្បាលទី 30 · ទំព័រ 168

គប្បីជ្រាបវិនិច្ឆ័យក្នុងទានសូត្រទី ៩ ដូចតទៅនេះ បទថា សាបេក្ខោ ប្រែថា មានតណ្ហា គឺការចង់បាន ។ បទថា បដិពទ្ធចិត្តោ បានដល់ ដែលមានចិត្តជាប់ជំពាក់ក្នុងផលទាន ។ បទថា សន្និធិបេក្ខោ បានដល់ បុគ្គលបំណង គឺដាក់ចិត្តក្នុងទាន ។ បទថា បេច្ច បានដល់ ទៅដល់ លោកដទៃហើយ ។ បទថា តំ កម្មំ ខេបេត្វា ឲ្យផលរបស់កម្មនោះ អស់ទៅ ។ បទថា ឥទ្ធឹ បានដល់ ឫទ្ធិ គឺវិបាក ។ បទថា យសំ បានដល់ ការដល់ព្រមដោយបរិវារ ។ បទថា អធិបតេយ្យំ បានដល់ ហេតុនៃភាពជា ធំ ។ បទថា អាគន្តា ឥត្ថត្តំ សេចក្តីថា នៅត្រឡប់មកយ៉ាងនេះ គឺ ត្រឡប់មកកាន់ខន្ធបញ្ចកៈនេះទៀត អធិប្បាយថា បុគ្គលនោះនឹងមិនរួចផុត ក្នុងការកើតក្នុងភពនោះទៀត និងផុតពីការកើតឡើងក្នុងភពខាងលើ តែនឹង ត្រឡប់មកខាងក្រោមបុណ្ណោះ ។ បទថា សាហុ ទានំ ឈ្មោះថា ទាននេះ ញ៉ាំងប្រយោជន៍ឲ្យសម្រេច ល្អរុងរឿង ។ បទថា តានិ មហាយញ្ញានិ សេចក្តីថា មហាទានទាំងនោះ សម្រេចដោយសប្បិ នវនីត ទធិ ទឹកឃ្មុំ និង ទឹកអំពៅជាដើម ។ បទថា ចិត្តាលង្ការំ ចិត្តបរិក្ខារំ សេចក្តីថា ជាគ្រឿង ប្រដាប់ និងជាគ្រឿងចោមរោមចិត្ត ដែលសម្បយុត្តដោយសមថៈ និង វិបស្សនា ។ បទថា ព្រហ្មកាយិកានំ ទេវានំ សហព្យតំ សេចក្តីថា បុគ្គលនោះ មិនអាចកើតឡើងក្នុងភូមិនោះបានដោយទាន ព្រោះទាននោះ ជា អលង្ការចិត្ត ដែលប្រកបដោយសមថៈ និងវិបស្សនា ដូច្នោះ ទើបបុគ្គល នោះធ្វើឈាន និងអរិយមគ្គឲ្យកើតឡើងដោយចិត្ត ដែលប្រដាប់ដោយទាន នោះ ហើយរមែងកើតឡើងក្នុងភូមិនោះដោយឈាន ។