អដ្ឋកថាអព្យាកតសូត្រ

ក្បាលទី 30 · ទំព័រ 186

វគ្គដែលមិនសង្គ្រោះចូលក្នុងបណ្ណាសក ៣ គប្បីជ្រាបវិនិច្ឆ័យក្នុងអព្យាកតសូត្រទី ១ នៃអព្យាកតវគ្គទី ៦ ដូចតទៅនេះ បទថា អព្យាកតវត្ថូសុ សេចក្តីថា ក្នុងវត្ថុដែលព្រះមាន ព្រះភាគមិនបានត្រាស់ដោយព្យាករ មានឯកង្សព្យាករជាដើម ។ បទថា តថាគតោ បានដល់ សត្វ ។ បទថា ទិដ្ឋិគតមេតំ នេះ ត្រឹមតែជាមិច្ឆាទិដ្ឋិ ។ ឈ្មោះថា សត្វដែលមិនត្រូវទិដ្ឋិនោះប្រកាន់ មិនមាន ។ បទថា បដិបទំ បានដល់ អរិយមគ្គ ។ បទថា ន ឆម្ភតិ សេចក្តីថា រមែងមិនញាប់ញ័រ ដោយអំណាចទិដ្ឋិ ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា តណ្ហាគតំ សេចក្តីថា តណ្ហាដែលសម្បយុត្តដោយទិដ្ឋិ ។ ក្នុងបទជាដើម ថា សញ្ញាគតំ ក៏មានន័យនេះដូចគ្នា ។ ដ្បិតថា បណ្តាបទទាំងនោះ សញ្ញា ដែលសម្បយុត្តដោយទិដ្ឋិនោះឯង គប្បីជ្រាបថា សញ្ញាគត ដោយអត្ថថា ចាំ មានះដែលអាស្រ័យទិដ្ឋិនោះឯង ឬសញ្ញាដែលអាស្រ័យទិដ្ឋិនោះឯង គប្បី ជ្រាបថា មញ្ញិត គឺការសម្គាល់ធម៌ដែលជាហេតុឲ្យយឺតយូរ ដែលអាស្រ័យ ទិដ្ឋិនោះឯង គប្បីជ្រាបថា បបញ្ចិត គឺធម៌ជាហេតុឲ្យយឺតយូរ ឧបាទាន គឺ ការប្រកាន់មាំ ដោយអំណាចទិដ្ឋិនោះឯង គប្បីជ្រាបថា ជាឧបាទាន ភាវៈ គឺការវិលរពឫកខុសដោយទិដ្ឋិនោះឯង គប្បីជ្រាបថា ឈ្មោះថា វិប្បដិសារ គឺការក្តៅក្រហាយចិត្ត ។ ក្នុងព្រះសូត្រនេះ គប្បីជ្រាបថា ព្រះមានព្រះភាគ ទ្រង់កាន់យកទិដ្ឋិ ៦២ ដោយ ទិដ្ឋិ សព្ទ ហើយទ្រង់កាន់យកសោតាបត្តិមគ្គនោះឯង ដោយ ទិដ្ឋិនិរោធគាមិនីបដិបទា សព្ទ ។