បុរិសគតិសូត្រ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវគតិ របស់បុរស ទាំង ៧ ប្រការផង នូវអនុបាទាបរិនិព្វានផង ចូរអ្នកទាំងឡាយស្តាប់នូវធម៌ នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួល ស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះគតិរបស់បុរស ៧ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិ យ៉ាងនេះ រមែងបានឧបេក្ខាថា បើកម្ម ( ដែលញ៉ាំងសត្វឲ្យកើតក្នុងអត្តភាព នេះ ) មិនធ្លាប់មានទេ អត្តភាពរបស់អញក៏មិនមាន ( ក្នុងកាលឥឡូវនេះដែរ ) បើកម្ម ( ដែលញ៉ាំងសត្វឲ្យកើតក្នុងអនាគត ) របស់អញមិនមាន ( ក្នុងកាល ឥឡូវនេះ ) ទេ អត្តភាពរបស់អញ ( ក្នុងអនាគត ) ក៏មិនមានដែរ ខន្ធបញ្ចកៈ ណាដែលកើតមាន អញលះបង់នូវខន្ធបញ្ចកៈនោះចេញ ។ ភិក្ខុនោះ មិន ត្រេកអរក្នុងភព មិនជាប់ជំពាក់ក្នុងសម្ភវៈ រមែងឃើញនូវព្រះនិព្វាន ជាចំណែក ដ៏ស្ងប់ក្រៃលែង ដោយបញ្ញាដ៏ប្រពៃ តែព្រះនិព្វាននោះ ភិក្ខុនោះ មិនទាន់បាន ធ្វើឲ្យជាក់ច្បាស់ ដោយសព្វគ្រប់នៅឡើយ ភិក្ខុនោះ មិនទាន់លះបង់មានានុស័យ ដោយសព្វគ្រប់នៅឡើយ មិនទាន់លះបង់ភវរាគានុស័យ ដោយសព្វគ្រប់ នៅឡើយ មិនទាន់លះបង់អវិជ្ជានុស័យ ដោយសព្វគ្រប់នៅឡើយ ។ ភិក្ខុនោះឈ្មោះថា អន្តរាបរិនិព្វាយី ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែក ខាងក្រោម ៥ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាអំបែងដែក ដែលក្តៅអស់ មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើងខ្ទាតឡើង ហើយរលត់ទៅវិញយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ រមែងបាននូវឧបេក្ខាថា បើកម្ម ( ដែលញ៉ាំងសត្