អដ្ឋកថា តិស្សសូត្រ

ក្បាលទី 30 · ទំព័រ 197

សម័យមួយ ព្រះមានព្រះភាគទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀប ក្រុងរាជគ្រឹះ ។ គ្រានោះ ទេវតាពីរអង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ បានធ្វើភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺហើយ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទី ដ៏សមគួរ ។ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនីទាំងនោះរួចស្រឡះ ហើយ ( ចាកកិលេស ) ទេវតាមួយអង្គទៀត បានក្រាបបង្គំទូលព្រះដ៏មាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនីទាំងនោះបានជាអនុបាទិសេសនិព្វាន រួចស្រឡះដោយប្រពៃ ( ចាកកិលេស ) លុះទេវតាទាំងនោះបាន ពោលពាក្យនេះហើយ ព្រះសាស្តាក៏ទ្រង់ពេញព្រះហបឫទ័យ ។ គ្រានោះ ទេវតាទាំងនោះគិតថា ព្រះសាស្តាពេញព្រះហបឫទ័យ ហើយថ្វាយបង្គំព្រះដ៏ មានព្រះភាគ ធ្វើប្រទក្សិណ រួចក៏បាត់ចាកទីនោះឯង ។ លំដាប់នោះ កាល រាត្រីនោះកន្លងទៅ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាល ភិក្ខុទាំងឡាយ ក្នុងរាត្រីនេះទេវតាពីរអង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ធ្វើភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺ ហើយចូលមករកតថាគត លុះចូលមក ដល់ហើយ ក៏ថ្វាយបង្គំតថាគតហើយ ឋិតនៅក្នុងទីដ៏សមគួរ ។ ម្នាលភិក្ខុ ទាំងឡាយ លុះទេវតាមួយអង្គឋិតក្នុងទីសមគួរហើយ បានពោលនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនីទាំងនោះរួចស្រឡះ ( ចាកកិលេស ) ទេវតាមួយអង្គទៀត ក៏ពោលនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនីទាំងនោះ ជាអនុបាទិសេសនិព្វាន រួចស្រឡះដោយប្រពៃ ( ចាក កិលេស ) ម្នាលភិក្ខុទាំងឡាយ លុះទេវតាទាំង