សីហសូត្រ

ក្បាលទី 30 · ទំព័រ 204

ក្នុងតិស្សសូត្រទី ៣ មានអត្ថងាយយល់ហើយ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ គ្រានោះ សីហសេនាបតី ( សេនាបតីឈ្មោះ សីហៈ ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះសីហសេនាបតីអង្គុយក្នុងទីសមគួរ ហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គ អាចនឹងពន្យល់នូវផលនៃទាន ដែលបុគ្គលឃើញដោយខ្លួនឯងបានដែរឬ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសីហៈ បើដូច្នោះតថាគតនឹងត្រឡប់សួរ អ្នកក្នុងរឿងន៎ុះវិញ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយនូវរឿងនោះយ៉ាង នោះចុះ ។ ម្នាលសីហៈ អ្នកសម្គាល់នូវរឿងនោះដូចម្តេច ។ ក្នុងលោកនេះ មានបុរសពីរនាក់ បុរសម្នាក់មិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច បុរសម្នាក់មានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរក្នុងការ ឲ្យទានរឿយៗ ។ ម្នាលសីហៈ អ្នកសម្គាល់នូវរឿងនោះដូចម្តេច ។ ព្រះអរហន្ត ទាំងឡាយ កាលអនុគ្រោះ តើគួរនឹងអនុគ្រោះបុរសណាមុន ( អនុគ្រោះ ) បុរសដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នក ជេរប្រទេច ឬ ( អនុគ្រោះ ) បុរសដែលមានសទ្ធាជាម្ចាស់ទាន ជាអ្នក ត្រេកអរក្នុងការឲ្យទានរឿយៗ ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសណាមិនមាន សទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ នឹងអនុគ្រោះបុរសនោះមុនដូចម្តេចបាន ។ បពិត្រ ព្រះអង្គដ៏ចម្រើន បុរសណាមានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរក្នុងការឲ្យ ទានរឿយៗ ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ គួរអនុគ្រោះបុរស នោះឯងមុន ។