អដ្ឋកថាសីហសូត្រ

ក្បាលទី 30 · ទំព័រ 210

គប្បីជ្រាបវិនិច្ឆ័យក្នុងសីហសូត្រទី ៤ ដូចតទៅនេះ បទថា មច្ឆរី បានដល់ បុគ្គលដែលប្រកបដោយសេចក្តីកំណាញ់ ៥ យ៉ាង ។ បទថា កទរិយោ សេចក្តីថា បុគ្គលដែលមានការកំណាញ់ស្វិតស្វាញ រមែង ហាមសូម្បីជនដទៃដែលនឹងឲ្យទាន ។ បទថា អនុប្បទានរតោ សេចក្តីថា កាលនឹងឲ្យទានរឿយៗ ក៏រមែងត្រេកអរ ។ បទថា អនុកម្បន្តា សេចក្តីថា ដែលអនុគ្រោះដោយគិតយ៉ាងនេះថា ថ្ងៃនេះ អញនឹងអនុគ្រោះនរណា ពួក