រក្ខិតសូត្រ
យើងគប្បីទទួលទេយ្យធម៌របស់អ្នកណា ឬពួកយើងគប្បីសម្តែងធម៌ដល់អ្នកណា ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ៤ យ៉ាងនេះ តថាគតមិន បាច់រក្សាផង មិនមានការតិះដៀលដោយហេតុ ៣ យ៉ាងផង ។ ហេតុទាំង ៤ យ៉ាង ដែលតថាគតមិនបាច់រក្សា តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ តថាគតមាន កាយសមាចារបរិសុទ្ធហើយ កាយទុច្ចរិត របស់តថាគតមិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យបុគ្គលដទៃដឹងនូវកាយទុច្ចរិតនេះ របស់តថាគតឡើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានវចីសមាចារបរិសុទ្ធហើយ វចីទុច្ចរិតរបស់ តថាគតមិនមានទេ ដែលតថាគតគួរក្សាថា កុំឲ្យបុគ្គលដទៃ ដឹងនូវវចីទុច្ចរិតនេះ របស់តថាគតឡើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតមានមនោសមាចារបរិសុទ្ធហើយ មនោទុច្ចរិតរបស់តថាគតមិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យ បុគ្គលដទៃ ដឹងនូវមនោទុច្ចរិតនេះ របស់តថាគតឡើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានការចិញ្ចឹមជីវិតបរិសុទ្ធហើយ ការចិញ្ចឹមជីវិតខុស របស់តថាគត មិនមានទេ ដែលតថាគតគួររក្សាថា កុំឲ្យបុគ្គលដទៃដឹងនូវការចិញ្ចឹមជីវិតខុស នេះ របស់តថាគតឡើយ ។ ហេតុទាំង ៤ យ៉ាងនេះ តថាគតមិនបាច់រក្សាទេ ។ តថាគតមិនមានការតិះដៀលដោយហេតុ ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ តថាគតមានធម៌សម្តែងល្អហើយ សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តីក្នុងលោក នឹងចោទចំពោះតថាគតក្នុងរឿងនោះ ប្រកបដោយហេតុថា ព្រះអង្គមិនមែនមានធម៌ សម្តែងដោយល្អដូច្នេះក្តី ។