កិម្មិលសូត្រ និងអដ្ឋកថា

ក្បាលទី 30 · ទំព័រ 214

គប្បីជ្រាបវិនិច្ឆ័យក្នុងរក្ខិត្តសូត្រទី ៥ ដូចតទៅនេះ បទថា និមិត្តំ បានដល់ នូវធម្មនិមិត្តខ្លះ បុគ្គលនិមិត្តខ្លះ ។ ពិតហើយ ព្រះតថាគត កាលមិនពិចារណាឃើញ សូម្បី ១ បទ ក្នុងធម៌ដែលតថាគតសម្តែងហើយ ដោយខ្លួនឯង ថាជាធម៌ដែលពោលមិនល្អ នាំសត្វចេញចាកទុក្ខក្នុងវដ្តៈមិន បាន ឈ្មោះថា មិនពិចារណាឃើញធម្មនិមិត្ត ។ ព្រះតថាគតមិនពិចារណា ឃើញបុគ្គលណាមួយ ដែលអាចក្រោកឡើងឆ្លើយឆ្លងថា ធម៌ដែលព្រះអង្គ ពោលហើយខុស ធម៌ដែលព្រះអង្គពោលមិនល្អ ឈ្មោះថា មិនពិចារណា ឃើញបុគ្គលនិមិត្ត ។ ក្នុងបទដ៏សេសទាំង ២ ក៏មានន័យនេះដូចគ្នា ។