អដ្ឋកថា កិម្មិលសូត្រ

ក្បាលទី 30 · ទំព័រ 214

សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងវត្តវេឡុវ័ន ជិតក្រុងកិមិលា ។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ អង្គុយក្នុងទីសមគួរ ។ លុះព្រះកិមិលៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ កាលបើព្រះតថាគតបរិនិព្វានហើយ ព្រះសទ្ធម្មមិនតាំងនៅ អស់កាលយូរបាន ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលកិមិលៈ ក្នុង សាសនានេះ កាលតថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មិនមានសេចក្តីគោរព កោតក្រែងក្នុងព្រះសាស្តា មិនមានសេចក្តីគោរព កោតក្រែងក្នុងព្រះធម៌ មិនមានសេចក្តីគោរព កោតក្រែងក្នុងព្រះសង្ឃ មិន មានសេចក្តីគោរព កោតក្រែងក្នុងសិក្ខា មិនមានសេចក្តីគោរព កោតក្រែងក្នុង សមាធិ មិនមានសេចក្តីគោរពកោតក្រែងក្នុងអប្បមាទ មិនមានសេចក្តីគោរព កោតក្រែងក្នុងបដិសណ្ឋារៈ ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាល តថាគតបរិនិព្វានហើយ ព្រះសទ្ធម្មមិនតាំងនៅអស់កាលយូរ ។ បពិត្រព្រះអង្គ ដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ កាលបើព្រះតថាគតបរិនិព្វានហើយ ព្រះសទ្ធម្មតាំងនៅអស់កាលយូរបាន ។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាលបើ តថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មានសេចក្តី គោរពកោតក្រែងក្នុងព្រះសាស្តា មានសេចក្តីគោរព កោតក្រែងក្នុងព្រះធម៌ មានសេចក្តីគោរព កោតក្រែងក្នុងព្រះសង្ឃ មានសេចក្តីគោរព កោតក្រែងក្នុង សិក្ខា មានសេចក្តីគោរព កោតក្រែងក្នុងសមាធិ មានសេចក្តីគោរព កោតក្រែងក្នុងអប្បមាទ មានសេចក្តីគោរព កោតក្រ