អដ្ឋកថា សត្តធម្មសូត្រ

ក្បាលទី 30 · ទំព័រ 216

ក្នុងកិម្មិលសូត្រទី ៦ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង មិនយូរ ប៉ុន្មាន នឹងបានធ្វើឲ្យជាក់ច្បាស់ បានដល់ ។ បេ ។ ព្រោះអស់ទៅនៃអាសវៈ ទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ។ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង តើ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសីល ១ ជាពហុស្សូត ១ ជាអ្នកសម្ងំនៅក្នុងទីស្ងាត់ ១ ជាអ្នកប្រារព្ធ សេចក្តីព្យាយាម ១ មានសតិ ១ មានបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបដោយធម៌ ៧ យ៉ាងនេះឯង មិនយូរប៉ុន្មាន នឹងបានធ្វើឲ្យជាក់ច្បាស់ បានដល់ ។ បេ ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្ត នៅ ។ ៥ ក្នុងសត្តធម្មសូត្រទី ៧ មានអត្ថងាយយល់ហើយ ។