មោគ្គល្លានសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងសុំសុមារគិរី នា ភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងភគ្គៈ ។ សម័យនោះ ព្រះមហា មោគ្គល្លានដ៏មានអាយុ អង្គុយងោកងក់ ក្នុងកល្លវាលមុត្តគ្រាម ក្នុងដែន មគធៈ ។ ព្រះដ៏មានព្រះភាគ ទ្រង់មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់ មនុស្សធម្មតា ទ្រង់បានឃើញនូវព្រះមហាមោគ្គល្លានដ៏មានអាយុ កំពុងអង្គុយ ងោកងក់ ក្នុងកល្លវាលមុត្តគ្រាម ក្នុងដែនមគធៈ លុះឃើញហើយ ក៏ទ្រង់បាត់ អំពីភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងសុំសុមារគិរី ក្នុងដែន ភគ្គៈ ទៅប្រាកដក្នុងទីចំពោះមុខ នៃមហាមោគ្គល្លានដ៏មានអាយុ ក្នុងកល្លវាលមុត្តគ្រាម ក្នុងដែនមគធៈ ប្រៀបដូចបុរសមានកម្លាំងគប្បីលានូវដៃដែល បត់ចូល ឬគប្បីបត់ចូលនូវដៃដែលលាចេញ ក៏យ៉ាងនោះដែរ ។ ព្រះដ៏មាន ព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ទៅនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា នែ មោគ្គល្លាន អ្នកងោកងក់ឬ នែមោគ្គល្លាន អ្នកងោកងក់ឬ ។ ព្រះមហាមោគ្គល្លានតបថា ព្រះករុណាព្រះអង្គ ។ នែមោគ្គល្លាន ព្រោះហេតុនោះ ក្នុង សាសនានេះ កាលបើអ្នកមានសញ្ញាយ៉ាងណាហើយ សេចក្តីងងុយងោក នៅតែ គ្របសង្កត់អ្នក អ្នកគប្បីធ្វើទុកក្នុងចិត្តនូវសញ្ញានោះ គប្បីធ្វើនូវសញ្ញានោះ ឲ្យក្រាស់ក្រែលឡើង ហេតុន៎ុះរមែងមានជាប្រាកដ កាលបើអ្នកធ្វើយ៉ាងនេះ ហើយ នឹងលះសេចក្តីងងុយងោកនោះ បានមិនខាន ។