បុញ្ញវិបាកសូត្រ

ក្បាលទី 30 · ទំព័រ 229

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចនូវបុណ្យឡើយ ម្នាលភិក្ខុទាំងឡាយ ពាក្យថាបុណ្យនេះ ជាឈ្មោះនៃសេចក្តីសុខ ។ ម្នាលភិក្ខុ ទាំងឡាយ តថាគតដឹងច្បាស់ថា តថាគតបានចម្រើនមេត្តាចិត្ត ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាផលដែលបុគ្គលទទួលរឿយៗ អស់ឆ្នាំ ៧ ជា យូរអង្វែង លុះតថាគតចម្រើននូវមេត្តាចិត្តអស់ឆ្នាំ ៧ ហើយ ក៏មិនបានមកកាន់ លោកនេះទៀត អស់សំវដ្តកប្បនិងវិវដ្តកប ម្នាលភិក្ខុទាំងឡាយ កាល ដែលលោកវិនាសទៅ តថាគតបានទៅកើតក្នុងអាភស្សរព្រហ្ម កាលដែល លោកចម្រើនឡើង តថាគតបានទៅកាន់ព្រហ្មវិមានដែលសូន្យ ។ ម្នាលភិក្ខុ ទាំងឡាយ ក្នុងព្រហ្មវិមាននោះ តថាគតជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់ លើព្រហ្មឯទៀត ព្រហ្មឯទៀតមិនអាចគ្របសង្កត់តថាគតបាន តថាគតជាអ្នក ឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើព្រហ្មទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ។ ម្នាល ភិក្ខុទាំងឡាយ តថាគតកើតជាសក្កទេវរាជ ៣៦ ដង ។ តថាគតបានជាស្តេច ចក្រពត្តិ ប្រកបដោយធម៌ ជាធម្មរាជ ជាឥស្សរៈក្នុងផែនដី មានព្រំប្រទល់ ក្នុងទីបំផុតនៃសមុទ្ទទាំង ៤ មានជ័យជម្នះ ដល់នូវភាវៈមាំមួនក្នុងជនបទ បរិបូណ៌ដោយរតនៈទាំង ៧ ប្រការ ជាច្រើនរយផង ។ ម្នាលភិក្ខុទាំងឡាយ រតនៈ ៧ ប្រការនេះ កើតដល់តថាគតនោះ គឺចក្ករតនៈ ១ ហត្ថិរតនៈ ១ អស្សរតនៈ ១ មណិរតនៈ ១ ឥត្ថីរតនៈ ១ គហបតិរតនៈ ១ បរិនាយករតនៈ ១ ជាគម្រប់ ៧ ។ ម្នាលភិក្ខុទាំងឡាយ តថាគតមានកូនច្រើនពាន់ ជាអ្នកក្លៀវក្លា មានសភាពជាអ្នកមានសេចក្តីព្យាយាម អាចញាំញីនូវសេនា នៃស្តេចដទៃបាន ។ តថាគតបានឈ្នះហើយ នៅគ្រប់គ្រងនូវផែនដីនេះ ដែល មានសាគរជាទីបំផុត ដោយធម៌មិនបាច់ប្រើអាជា មិនបាច់ប្រើគ្រឿង