អដ្ឋកថាបុញ្ញវិបាកសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបុញ្ញវិបាកសូត្រទី ៩ ដូចតទៅនេះ ពាក្យថា មា ភិក្ខវេ បុញ្ញានំ ភាយិត្ថ សេចក្តីថា ពួកអ្នកកាលធ្វើបុណ្យ កុំខ្លាចចំពោះបុណ្យនោះឡើយ ។ ដោយពាក្យថា មេត្តចិត្តំ ភាវេសឹ ព្រះមាន ព្រះភាគទ្រង់សម្តែងថា តថាគតអប់រំចិត្ត ធ្វើឲ្យប្រណីត ប្រកបមេត្តា ដែលប្រកបដោយឈានពួក ៣ និងពួក ៤ ។ ពាក្យថា សំវដ្តមានេ សុទាហំ កាត់បទជា សំវដ្តមានេ សុទំ អហំ ។ បទថា សំវដ្តមានេ សេចក្តីថា កាលលោកដែលត្រូវភ្លើងឆេះ គឺដែលភ្លើងធ្វើ ឲ្យវិនាស ។ បទថា ធម្មិកោ បានដល់ ប្រកបដោយកុសលធម៌ ១០ ប្រការ ។ បទថា ធម្មរាជា នេះ ជាវេវចនៈនៃបទថា ធម្មិកោ នោះ ។ ម្យ៉ាងទៀត ឈ្មោះថា ជាធម្មរាជា ព្រោះទ្រង់បានរាជសម្បត្តិដោយធម៌ ។ បទថា ចាតុរន្តោ បានដល់ មានភាពជាធំក្នុងផែនដី ដែលឈ្មោះថា ចតុរន្ត ដោយអំណាចមានមហាសមុទ្រទាំង ៤ ក្នុងទិសបូព៌ជាដើម ។ បទថា វិជិតាវី ប្រែថា អ្នកឈ្នះសង្រ្គាម ។ ជនបទក្នុងដែនស្តេចចក្រពត្តិនោះ ដល់នូវការ មាំទាំជាថាវរៈ ព្រោះហេតុនោះ ទើបឈ្មោះថា ជនបទត្ថាវរិយប្បត្តោ ។ បទថា បរោសហស្សំ ប្រែថា មានឱរសច្រើនជាង ១០០០ អង្គ ។ បទថា សូរា បានដល់ ជាអ្នកមិនខ្លាច ។ ក្នុងបទថា វីរង្គរូប មានរូបវិគ្គហៈដូចតទៅនេះ អង្គរបស់បុគ្គលអង់អាច ឈ្មោះថា វីរង្គ វីរង្គៈជារូបនៃ ឱរសទាំងនោះ ហេតុនោះ ឱរសទាំងនោះ ឈ្មោះថា វិរង្គរូប គឺមានអង្គនៃ អ្នកក្លៀវក្លាជារូប ។ លោកអធិប្បាយថា ឱរសទាំងនោះមិនខ្ជិលច្រអូស ជា អ្នកមានសេចក្តីព្យាយាមជាប្រក្រតី មានសេចក្តីព្យាយាមជាសភាវៈ និង មានសេចក្តីព្យាយាមច្រើន ។ លោកអធិប្បាយថា សូម្បីច្បាំងអស់មួយថ្ងៃ ក៏មិនហត់នឿយ ។ បទថា សាគរបរិយន្តំ សេចក្តីថា មានមហាសមុទ្រដែល ទល