អដ្ឋកថាភរិយាសូត្រ

ក្បាលទី 30 · ទំព័រ 239

គប្បីជ្រាបវិនិច្ឆ័យក្នុងភរិយាសូត្រទី ១០ ដូចតទៅនេះ បទថា កេវដ្តោ មញ្ញេ មច្ឆេ វិលោបេតិ សេចក្តីថា ក្នុងទីដែលអ្នក ប្រមង់ឈរ លើកត្រកត្រីចុះ គ្រាន់តែលើកអួនឡើងអំពីទឹកបុណ្ណោះ អ្នកចាប់ត្រីក៏បន្លឺ សំឡេងខ្លាំង ព្រះមានព្រះភាគទ្រង់សំដៅយកសេចក្តីនោះ ទើបត្រាស់ពាក្យ នោះ ។ បទថា សុជាតា បានដល់ ស្រីដែលជាប្អូនមហាឧបាសិកាឈ្មោះ វិសាខា ។ បទថា សា នេវ សស្សុំ អាទិយតិ សេចក្តីថា នាងសុជាតានោះ មិនធ្វើវត្តបដិបត្តិដែលឈ្មោះថា វត្តដែលស្រីកូនប្រសាគប្បីធ្វើដល់មាតាក្មេក ទាំងមិនព្រមទទួលរាប់អានមាតាក្មេកថា ជាមាតា ។ បទថា ន សស្សុរំ អាទិយតិ សេចក្តីថា នាងសុជាតានោះ មិនព្រមស្តាប់ពាក្យបិតាក្មេក កាលបើ ដូច្នេះ ទើបឈ្មោះថា នាងមិនស្តាប់ ព្រោះនាងមិនអើពើខ្លះ ព្រោះនាងមិន ព្រមទទួលខ្លះ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា អនាថបិណ្ឌិកសេដ្ឋីកាន់ យកមារយាទរបស់ស្រីកូនប្រសានោះ ក្នុងទីចំពោះព្រះភក្ត្រព្រះសាស្តា ដោយ ប្រការដូច្នេះ ។ ចំណែកនាងសុជាតាគិតថា សេដ្ឋីនេះនឹងពោលសរសើរ គុណរបស់អញក្នុងសម្នាក់ព្រះទសពល ឬពោលទោសហ្ន៎ ដូច្នេះហើយ បាន ទៅឈរស្តាប់សំឡេងនោះ ក្នុងទីមិនឆ្ងាយ លំដាប់នោះ ព្រះសាស្តាត្រាស់ ហៅនាងមក ហើយត្រាស់ថា ម្នាលនាងសុជាតា នាងចូរមកអាយ ។ បទថា អហិតានុកម្បិនី ប្រែថា ដែលមិនអនុគ្រោះដោយប្រយោជន៍ ។ បទថា អញ្ញេសុ បានដល់ ក្នុងប្រុសដទៃ ។ បទថា អតិមញ្ញតេ សេចក្តីថា រមែង លើកខ្លួន គឺរមែងមើលងាយដោយអំណាចមានះ ។ បទថា ធនេន កីតស្សភាព ជាបុគ្គលដែលគេទិញមកដោយទ្រព្យ ។ បទថា វធាយ ឧស្សុក្កា សេចក្តីថា ព្យាយាមនឹងសម្លាប់ ។ បទថា យំ ឥត្ថិយា វិន្ទតិ សាមិកោ ធនំ សេចក្តីថា ប្តីរបស់ស្រីបានទ្រព្យ