កោធនាសូត្រ
ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ទី ១ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្ត្រីភាព ឬបុរសភាពដែលមានសេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវរមែងប្រាថ្នានូវហេតុយ៉ាងនេះដល់ សត្រូវថា ឱហ្ន៎សូមឲ្យបុគ្គលនេះដេកជាទុក្ខ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ សត្រូវរមែងមិនត្រេកអរក្នុងការដេកជាសុខរបស់សត្រូវ ទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តី ក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ បុរសបុគ្គលនោះ ទុកជា ដេកលើបល្ល័ង្ក លើកម្រាលព្រំដែលមានរោមវែងជាង ៤ ធ្នាប់ លើកម្រាល មានពណ៌សដែលធ្វើដោយរោមសត្វ លើកម្រាលដែលគេធ្វើដោយរោមសត្វ ជាផ្កាចង្កោម លើកម្រាលដ៏ឧត្តមដែលគេធ្វើដោយស្បែកឈ្លុស មានខ្នើយមាន ពណ៌ក្រហមទាំងពីរខាង ព្រមទាំងពិតានដែលមានពណ៌ក្រហម ក៏មែនពិត ហើយ បុន្តែបុរសបុគ្គលនោះ ត្រូវសេចក្តីក្រោធគ្របសង្កត់ហើយ ក៏ឈ្មោះ ថា ដេកជាទុក្ខដោយពិត ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ជាទី ត្រេកអនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្ត្រីភាព ឬបុរិសភាព ដែលមានសេចក្តីក្រោធ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវរមែង ប្រាថ្នាយ៉ាងនេះដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ កុំមានប្រយោជន៍ ច្រើនឡើយ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ សត្រូវរមែង មិនត្រេកអរក្នុងប្រយោជន៍ដ៏ច្រើនរបស់សត្រូវទេ ម្នាលភិក្ខុទាំងឡាយ បុរស បុគ្គលនេះ ជាអ្នកមានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មាន សេចក្តីក្រោធរួបរឹតហើយ កាន់យកនូវហេតុមិនមែនជាប្រយោជន៍ សម្គាល់ ថាប្រយោជន៍ អាត្មាអញបានកាន់យកហើយផង កាន់យកនូវហេតុជាប្រយោជន៍ សម្គាល់ថា ហេតុមិន