ហិរិសូត្រ

ក្បាលទី 30 · ទំព័រ 253

ម្នាលភិក្ខុទាំងឡាយ កាលបើហិរិ និងឱត្តប្បៈមិនមាន ឥន្ទ្រិយសំវរៈនៃបុគ្គលអ្នកវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានហេតុសាបសូន្យ កាលបើឥន្ទ្រិយសំវរៈមិនមាន សីលនៃបុគ្គលអ្នកវិបត្តិចាកឥន្ទ្រិយសំវរៈ ឈ្មោះថា មានហេតុសាបសូន្យ កាលបើសីលមិនមានសម្មាសមាធិ នៃ បុគ្គលអ្នកវិបត្តិចាកសីល ឈ្មោះថា មានហេតុសាបសូន្យ កាលបើសម្មាសមាធិមិនមាន យថាភូតញ្ញាណទស្សនៈនៃបុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ ឈ្មោះថា មានហេតុសាបសូន្យ កាលបើយថាភូតញ្ញាណទស្សនៈមិនមាន និព្វិទាវិរាគៈនៃបុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានហេតុ សាបសូន្យ កាលបើនិព្វិទាវិរាគៈមិនមាន វិមុត្តិញ្ញាណទស្សនៈនៃបុគ្គល អ្នកវិបត្តិចាកនិព្វទាវិរាគៈ ឈ្មោះថា មានហេតុសាបសូន្យ ។ ម្នាលភិក្ខុ ទាំងឡាយ ដូចជាដើមឈើដែលវិបត្តិចាកមែក និងស្លឹក ក្រមរនៃឈើនោះក្តី ក៏មិនសូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវបរិបូណ៌យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើហិរិ និងឱត្តប្បៈមិនមាន ឥន្ទ្រិយសំរវៈ នៃបុគ្គលអ្នកវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានហេតុសាបសូន្យ ។ បេ ។ វិមុត្តញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ កាលបើហិរិ និងឱត្តប្បៈមាន ឥន្ទ្រិយសំវរៈនៃបុគ្គលអ្នកបរិបូណ៌ដោយហិរិ និងឱត្តប្បៈ ឈ្មោះថា បរិបូណ៌ដោយហេតុ កាលបើឥន្ទ្រិយសំវរៈមាន សីលនៃបុគ្គលអ្នក បរិបូណ៌ដោយឥន្ទ្រិយសំវរៈ ឈ្មោះថា បរិបូណ៌ដោយហេតុ កាលបើសីល មាន សម្មាសមាធិនៃបុគ្គលអ្នកបរិបូណ៌ដោយសីល ឈ្មោះថា បរិបូណ៌ ដោយហេតុ កាលបើសម្មាសមាធិមាន យថាភូតញ្ញាណទស្សនៈនៃបុគ្គលអ្នក បរិបូណ៌ដោយសម្មាសមាធិ ឈ្មោះថា បរិបូណ៌ដោយហេតុ កាលបើយថាភូតញ្ញាណទស្សនៈម