អដ្ឋកថាហិរិសូត្រ

ក្បាលទី 30 · ទំព័រ 255

គប្បីជ្រាបវិនិច្ឆ័យក្នុងហិរិសូត្រទី ១ នៃមហាវគ្គទី ៧ ដូច្នេះ បទថា ហតូបនិសោ បានដល់ មានហេតុត្រូវកម្ចាត់ហើយ មានបច្ច័យកាត់ ហើយ ។ បទថា យថាភូតញ្ញាណទស្សនំ បានដល់ វិបស្សនាយ៉ាងទន់ ។ បទថា និព្វិទាវិរាគោ បានដល់ វិបស្សនាមានកម្លាំង និងមគ្គ ។ បទថា វិមុត្តិញ្ញាណទស្សនំ បានដល់ អរហត្តវិមុត្តិ និងបច្ចវេក្ខណញ្ញាណ ។