អដ្ឋកថាសុរិយសូត្រ

ក្បាលទី 30 · ទំព័រ 263

គប្បីជ្រាបវិនិច្ឆ័យក្នុងសុរិយសូត្រទី ២ ដូចតទៅនេះ គប្បី ជ្រាបបុរេចារិកកថា នូវពាក្យដែលជាលំនាំដើមនៃព្រះសូត្រនេះសិន ដូចតទៅ នេះថា ព្រោះហេតុដែលសត្តសុរិយទេសនា ព្រះអាទិត្យ ៧ ដួង ប្រព្រឹត្តទៅ ដោយអំណាចសម្តែងថា លោកវិនាសដោយភ្លើងកប្ប ដូច្នោះ ទើបទ្រង់ សម្តែងថា សំវដ្តកប្បមាន ៣ សំវដ្តសីមាមាន ៣ សំវដ្តមូលមាន ៣ កោលាហលមាន ៣ ។ បុរេចារិកកថានោះ បានពោលពិស្តារហើយ ក្នុង បុព្វេនិវាសានុស្សតិនិទ្ទេស ក្នុងគម្ពីរវិសុទ្ធិមគ្គ ។ បទថា ឯតទវោច សេចក្តី ថា ដើម្បីទ្រង់សម្តែងការវិបត្តិនៃសង្ខារទាំងឡាយ ទាំងដែលមានចិត្តគ្រប់គ្រង និងមិនមានចិត្តគ្រប់គ្រង តាមអធ្យាស្រ័យរបស់ភិក្ខុ ៥០០ រូប ដែល ចម្រើនអនិច្ចកម្មដ្ឋាន ទើបព្រះមានព្រះភាគត្រាស់សត្តសុរិយោបមសូត្រ មាន ពាក្យជាដើមថា អនិច្ចា ភិក្ខវេ សង្ខារា ដោយប្រការដូច្នេះ ។ បណ្តាបទទាំងនោះ បទថា អនិច្ចា សេចក្តីថា សង្ខារទាំងឡាយ ឈ្មោះថា អនិច្ចា ព្រោះអត្ថថា មានហើយ ត្រឡប់ជាមិនមាន ។ បទថា សង្ខារា បានដល់ សង្ខារធម៌ដែលមានចិត្តគ្រប់គ្រងផង មិនមានចិត្តគ្រប់គ្រង ផង ។ បទថា អធុវា សេចក្តីថា ឈ្មោះថា មិនស្ថិតស្ថេរ ព្រោះអត្ថថា មិនយូរ ។ បទថា អនស្សាសិកា សេចក្តីថា វៀរចាកការស្រាលចិត្ត ព្រោះជារបស់មិនស្ថិតស្ថេរ ។ បទថា អលមេវ ប្រែថា សមគួរហើយ ។ បទថា អជ្ឈោគាឡោ បានដល់ លិចចុះទៅក្នុងទឹក ។ បទថា អច្ចុគ្គតោ បានដល់ ផុសឡើងអំពីទឹក ។ បទថា ទេវោ ន វស្សតិ សេចក្តីថា ឈ្មោះ ថា ភ្លៀងដែលធ្វើទឹកឲ្យកម្រើកជាដំបូង រួមគ្នាជាភ្លៀងក្រុមតែមួយជាមួយគ្នា ធ្លាក់ចុះក្នុងសែនកោដិចក្រវាល ។