នគរោបមសូត្រ
ម្នាលភិក្ខុទាំងឡាយ កាលណានគរនៃស្តេច ជាទីបំផុតនៃដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារ ៧ យ៉ាង ទាំងស្តេចក៏រមែងបានតាម ប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវអាហារ ៤ យ៉ាង ម្នាលភិក្ខុ ទាំងឡាយ នេះតថាគតហៅថា នគរនៃស្តេច ជាទីបំផុតនៃដែន ដែលពួក បច្ចាមិត្តជាសត្រូវខាងក្រៅ មិនគប្បីធ្វើបាន ។ នគរដែលរៀបចំល្អហើយ ដោយនគរបរិក្ខារ ៧ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ នគរនៃ ស្តេច ជាទីបំផុតនៃដែន ក្នុងលោកនេះ មានសសរគោល មានរណ្តៅដ៏ជ្រៅ ដែលគេដាំល្អហើយ មិនកម្រើក មិនរញ្ជួយ ។ នគរនៃស្តេចជាទីបំផុតនៃ ដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារទី ១ នេះ ដើម្បីគ្រប់គ្រងនូវពួក ជនខាងក្នុង ដើម្បីការពារនូវពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយ ទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានស្នាមភ្លោះដ៏ជ្រៅផង ធំទូលាយផង ។ នគរនៃស្តេចជាទីបំផុតនៃដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារទី ២ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ ម្នាល ភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេចជាទីបំផុតនៃដែន មានផ្លូវយាមល្បាត ដ៏ខ្ពស់ផង ទូលាយផង ។ នគរនៃស្តេចជាទីបំផុតនៃដែន ដែលរៀបចំល្អ ហើយ ដោយនគរបរិក្ខារទី ៣ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បី ការពារពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានអាវុធដ៏ច្រើន គឺព្រួញ និងលំពែងផង និងអាវុធមាន មុខម្ខាងផង ដែលគេសន្សំទុកហើយ ។ នគរនៃស្តេចជាទីបំផុតនៃដែន ដែល គេរៀបចំល្អហើយ ដោយនគរបរិក្ខារទី ៤ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេចជាទីបំផុតនៃដែ