ធម្មញ្ញ្ខសូត្រ
ជាដើមថា សទ្ធេសិកោ សេចក្តីថា ព្រះអរិយសាវ័កធ្វើសទ្ធាឲ្យដូចជាសសរ គោល រមែងលះអកុសលបាន ។ ម្យ៉ាងទៀត ក្នុងព្រះសូត្រនេះ សំវរៈ គឺការសង្រួមក្នុងទ្វារទាំង ៣ រមែងសម្រេចផលដោយហិរិ និងឱត្តប្បៈ សំវរៈ គឺការសង្រួមនោះ ទើប ចាត់ជាបារិសុទ្ធិសីល ៤ ។ ដូច្នោះ ក្នុងព្រះសូត្រនេះ គប្បីជ្រាបថា ព្រះមាន ព្រះភាគ ទ្រង់ដាក់អរហត្តទុកក្នុងឋានៈ ១១ ហើយទ្រង់កាន់យកជាកំពូល នៃទេសនា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ជាអ្នក គួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់ សត្វលោក ។ ប្រកបដោយធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ជាអ្នកដឹងនូវធម៌ ១ ដឹងនូវអត្ថ ( របស់ធម៌ ) ១ ដឹងខ្លួន ១ ដឹងនូវប្រមាណក្នុង ( ភោជន ) ១ ដឹងកាលគួរ ១ ដឹងបរិស័ទ ១ ដឹងបុគ្គល ដែលគួរគប់រក ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងនូវធម៌ តើដូច ម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងនូវធម៌គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ។ ម្នាល ភិក្ខុទាំងឡាយ បើភិក្ខុមិនគប្បីដឹងនូវធម៌ គឺសុត្តៈ … វេទល្លៈទេ តថាគតមិន គប្បីហៅថា ជាអ្នកដឹងនូវធម៌ក្នុងបទនេះឡើយ ម្នាលភិក្ខុទាំងឡាយ ចំណែកឯ ភិក្ខុដឹងនូវធម៌ គឺសុត្តៈ … វេទល្លៈ ព្រោះហេតុនោះ ទើបតថាគតហៅថា អ្នកដឹងនូវធម៌ ភិក្ខុជាអ្នកដឹងនូវធម៌ យ៉ាងនេះឯង ។