បារិច្ឆត្តកសូត្រ

ក្បាលទី 30 · ទំព័រ 290

ម្នាលភិក្ខុទាំងឡាយ សម័យណាដើមរលួសផ្អុងជាបារិច្ឆត្តកព្រឹក្សរបស់ពួកទេវតាជាន់តាវត្តិង្ស មានស្លឹកទុំជ្រុះហើយ ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស ក៏មានចិត្តត្រេកអរថា ឥឡូវនេះ ដើម រលួសផ្អុងជាបារិច្ឆត្តកព្រឹក្ស មានស្លឹកទុំជ្រុះហើយ មិនយូរបុន្មានមុខជានឹងមាន ស្លឹក ៧ ក្នុងកាលឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណាដើមរលួស ផ្អុងជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្សមានស្លឹក ៧ ម្នាលភិក្ខុ ទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្សក៏មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុងជាបារិច្ឆត្តកព្រឹក្សរបស់ពួកទេវតាជាន់តាវត្តិង្ស មានស្លឹក ៧ ហើយ មិនយូរបុន្មាន មុខជានឹងមានកញ្ចុំនៃស្លឹក និងផ្កាក្នុងកាលឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុងជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ជាឈើមានកញ្ចុំនៃស្លឹក និងផ្កា ម្នាលភិក្ខុ ទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្សក៏មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុងជាបារិច្ឆត្តកព្រឹក្ស មានកញ្ចុំនៃស្លឹក និងផ្កាកើតហើយ មិនយូរបុន្មាន មុខជានឹងមានកញ្ចុំនៃស្លឹក និងផ្កាតាំងឡើងផ្សេងៗ គ្នាក្នុងកាល ឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុងជាបារិច្ឆត្តកព្រឹក្សរបស់ពួកទេវតាជាន់តាវត្តិង្ស ជាឈើមានកញ្ចុំនៃស្លឹក និងផ្កាតាំងឡើង ផ្សេងៗ គ្នា ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្សមានចិត្ត