អដ្ឋកថាបារិច្ឆត្តកសូត្រ

ក្បាលទី 30 · ទំព័រ 294

គប្បីជ្រាបវិនិច្ឆ័យក្នុងបារិច្ឆត្តកសូត្រទី ៥ ដូចតទៅនេះ បទថា បណ្ឌុបលាសោ បានដល់ ស្លឹកឈើទុំដែលជ្រុះ ។ បទថា ជាលកជាតោ បានដល់ មានពកស្លឹក និងផ្កាកើតព្រមគ្នា ព្រោះថា ពកស្លឹក និងពកផ្កានៃ ដើមរលួសផ្អុងនោះចេញព្រមគ្នានោះឯង ។ បទថា ខារកជាតោ សេចក្តីថា ប្រកបហើយដោយពកស្លឹកខ្ចី និងពកផ្កា ដែលបែកស្អាតល្អ តែតាំងនៅបែក គ្នាម្ខាងមួយចំណែក ។ បទថា កុឌុមលកជាតោ បានដល់ ជាផ្កាក្រពុំ ។ បទថា កោកាសកជាតោ សេចក្តីថា ប្រកបដោយផ្កាទាំងឡាយ បែកមាត់ ចាប មានទងផ្កាធំមិនទាន់រីក ។ បទថា សព្វផាលិផុល្លោ សេចក្តីថា រីក ល្អហើយ ដោយអាការទាំងពួង ។ បទថា ទិព្វេ ចត្តារោ មាសេ សេចក្តីថា អស់ ៤ ខែ ដោយអាយុទិព្វ ។ តែកាលរាប់តាមអាយុមនុស្ស រមែងមាន អាយុ ១២០០០ ឆ្នាំ ។ បទថា បរិចារេន្តិ សេចក្តីថា ទេវតាទាំងនោះ រមែងបម្រើឥន្ទ្រិយទាំងឡាយត្រាច់ទៅខាងនោះ និងខាងនេះ អធិប្បាយថា រមែងលេង រមែងត្រេកអរ ។ បទថា អាភាយ ផុដំ ហោតិ សេចក្តីថា ស្ថានទីបុណ្ណេះ ឈ្មោះថា រស្មីពាល់ត្រូវហើយ រស្មីរបស់ផ្កាទាំងនោះ ដូចពន្លឺព្រះអាទិត្យចាំងពន្លឺស្រទន់ ស្លឹករបស់ផ្កាទាំងនោះមានទំហំបុនឆត្រស្លឹកឈើ ខាងក្នុងផ្កា មានលំអងកេសរ មួយនាឡិ ។ តែកាលដើមបារិច្ឆត្តក ផ្ការីកហើយ មិនចាំបាច់មានកិច្ចក្នុងការ ឡើង មិនមានកិច្ចយកឈើថ្ពក់ឲ្យចុះមក មិនចាំបាច់យកប្រអប់ដើម្បីនាំផ្កាមក ខ្យល់សម្រាប់កាត់ក៏កើតឡើង កាត់ផ្កាអំពីទង ខ្យល់សម្រាប់ទទួល ក៏ទទួល ផ្កា ខ្យល់សម្រាប់បញ្ជូន ក៏បញ្ជូនកាន់ទេវសភា ឈ្មោះសុធម្មា ខ្យល់ សម្រាប់បោស ក៏នាំផ្កាចាស់ៗ ចេញទៅ ខ្យល់សម្រាប់ក្រាល ក៏ក្រាលត្របក និងកេសរ និងមានធម្មាសនៈសម្តែងធម៌ត្រង់កណ្តាល ។