សក្កច្ចសូត្រ

ក្បាលទី 30 · ទំព័រ 297

គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ នៅក្នុងទីស្ងាត់ពួនសម្ងំ ក៏មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា ភិក្ខុកាលធ្វើសក្ការៈ គោរពអាស្រ័យអ្វី ហ្ន៎ ទើបលះបង់នូវអកុសល ចម្រើននូវកុសលបាន ។ លំដាប់នោះ ព្រះសារី បុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យព្រះសាស្តា ទើបលះបង់នូវអកុសល ចម្រើននូវកុសលបាន ភិក្ខុ កាលធ្វើ សក្ការៈគោរពអាស្រ័យព្រះធម៌ … ព្រះសង្ឃ … សិក្ខា … សមាធិ … អប្បមាទៈ … បដិសណ្ឋារៈ ទើបលះបង់នូវអកុសល ចម្រើននូវកុសលបាន ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ធម៌ទាំងឡាយ របស់អាត្មាអញនេះ ដ៏បរិសុទ្ធផូរផង់ បើដូច្នេះមានតែអាត្មាអញយកធម៌ ទាំងនេះទៅ ក្រាបបង្គំទូលចំពោះព្រះដ៏មានព្រះភាគ កាលបើយ៉ាងនេះ ធម៌ទាំងឡាយរបស់អញនេះ នឹងជាធម៌ដ៏បរិសុទ្ធផង ជាធម៌ដែលបច្ច័យតាក់តែង ដ៏បរិសុទ្ធក្រៃពេកយ៉ាងនេះផង ។ ដូចជាបុរសមានមាសឆ្តោរដ៏បរិសុទ្ធ ផូរផង់ បុរសមានសេចក្តីត្រិះរិះយ៉ាងនេះថា មាសឆ្តោររបស់អាត្មាអញនេះ ដ៏បរិសុទ្ធផូរផង់ បើដូច្នោះ មានតែអាត្មាអញយកមាសឆ្តោរនេះទៅបង្ហាញ ដល់ពួកជាងមាស កាលបើយ៉ាងនេះ មាសឆ្តោររបស់អញនេះ តាំងនៅក្នុង ចង្ក្រាននៃជាងមាស នឹងជាមាសដ៏បរិសុទ្ធផង ជាមាសដែលជាងតាក់តែងដ៏ បរិសុទ្ធក្រៃពេកផង យ៉ាងណាមិញ ។ ធម៌ទាំងឡាយរបស់អាត្មាអញនេះ បរិសុទ្ធផូរផង់ បើដូច្នោះ មានតែអាត្មាអញយកធម៌ទាំងនេះទៅក្រាបបង្គំទូល ចំពោះព្រះដ៏មានព្រះភាគ កាលបើយ៉ាងនេះ ធម៌របស់អញនេះឯង នឹងជាធម៌ ដ៏បរិសុទ្ធផង ជាធម៌ដែលបច្ច័យតាក់តែងដ៏បរិសុទ្ធក្រៃពេកផង ក៏យ៉ាង នោះដែរ ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ចេញចាកការពួនសម្ងំ ក្នុងសាយ