អដ្ឋកថាសក្កច្ចសូត្រ

ក្បាលទី 30 · ទំព័រ 304

គប្បីជ្រាបវិនិច្ឆ័យក្នុងសក្កច្ចសូត្រទី ៦ ដូចតទៅនេះ បទថា បរិសុទ្ធា ច ភវិស្សន្តិ សេចក្តីថា ធម៌ទាំងនេះ នឹងបរិសុទ្ធឥតមន្ទិលដោយ ប្រមាណក្រៃលែង ។ ស អក្ខរៈ ក្នុងបទថា សកម្មារគតោ នេះ ត្រឹមតែ ជានិបាត អធិប្បាយថា ដល់ជាងមាសហើយ គឺដល់ជើងក្រានរបស់ជាង មាសហើយ ។