ភាវនាសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនប្រកបរឿយៗ នូវភាវនា បើ ទុកជាមានសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ចិត្តរបស់អាត្មាអញគប្បី ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំដូច្នេះក៏ដោយ ក៏គង់តែ ចិត្តរបស់ភិក្ខុនោះមិនរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះតែមិនប្រកាន់ មាំដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ត្រូវនិយាយថា ព្រោះតែភិក្ខុមិនបាន ចម្រើន ។ ព្រោះមិនបានចម្រើនអ្វី ។ ព្រោះតែមិនបានចម្រើនសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពល ៥ ពោជ្ឈង្គ ៧ អរិយមគ្គ ប្រកបដោយអង្គ ៨ ។ ម្នាលភិក្ខុទាំងឡាយ ដូចពងមាន់ទាំងឡាយ ៨ ក្តី ១០ ក្តី ១២ ក្តី ពងមាន់ទាំងឡាយនោះ ដែលមេមាន់មិនក្រាបដោយប្រពៃ មិនបានធ្វើឲ្យកក់ក្តៅដោយប្រពៃ មិនបានឲ្យជាប់ក្លិនវាជាមេដោយប្រពៃ បើ ទុកជាមេមាន់នោះ មានសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កូនទាំងឡាយ របស់អញ គប្បីទម្លាយសម្បកពងដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួល ដូច្នេះក៏ដោយ ក៏គង់តែកូនមាន់ទាំងនោះ មិនអាចនឹងទម្លាយនូវសម្បកពងដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយ ញាស់ចេញមកដោយស្រួលបានដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាល ភិក្ខុទាំងឡាយ ព្រោះពងទាំងនោះ ដែលមេមាន់មិនបានក្រាបដោយប្រពៃ មិន បានធ្វើឲ្យកក់ក្តៅដោយប្រពៃ មិនបានឲ្យជាប់ក្លិនវាជាមេដោយប្រពៃ យ៉ាង ណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនបានប្រកបរឿយៗ នូវភាវនា បើ ទុកជាមានសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ចិត្តរបស់អាត្មាអញគប្បី ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំដូច្នេះក៏ដោយ ក៏គង់តែ ចិត្តរបស់ភិក្ខុនោះ មិនផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះតែ