អដ្ឋកថាអគ្គិក្ខន្ធោបមសូត្រ
អគ្គិក្ខន្ធោបមសូត្រទី ៨ ព្រះមានព្រះភាគត្រាស់ហើយ ដោយ អត្ថុប្បត្តិហេតុ ។ ការកើតឡើងនៃរឿងរបស់សូត្រនេះ ពោលហើយដោយ ពិស្តារ ក្នុងចុល្លច្ឆរាសង្ឃាតសូត្រខាងដើមនោះឯង ។ បទថា បស្សថ នោ កាត់បទជា បស្សថ នុ ប្រែថា អ្នកទាំងឡាយឃើញឬហ្ន៎ ។ បទថា អាលិង្គិត្វា ប្រែថា ឱបរឹត ។ បទថា ឧបនិសីទេយ្យ ប្រែថា គប្បីចូលទៅ អង្គុយជិត ។ បទថា អារោចយាមិ ប្រែថា តថាគតនឹងប្រាប់ ។ បទថា បដិវេទយាមិ សេចក្តីថា តថាគតនឹងពោលប្រកាសដាស់តឿនឲ្យជ្រាប ។ បទថា វាលរជ្ជុយា សេចក្តីថា ដោយខ្សែដែលបុគ្គលវេញហើយ ដោយ រោមកន្ទុយសេះ និងរោមកន្ទុយគោ ។ បទថា បច្ចោរស្មឹ បានដល់ ត្រង់ កណ្តាលដើមទ្រូង ។ បទថា ផេណុទ្ទេហកំ ប្រែថា ញ៉ាំងពពុះឲ្យផុសឡើង អធិប្បាយថា ឲ្យតាំងឡើង ។ បទថា អត្តត្ថំ បានដល់ ប្រយោជន៍ដែល ជាលោកិយ និងលោកុត្តរ ទាំងដែលប្រព្រឹត្តទៅក្នុងភពនេះ និងភពខាងមុខ ។ ក្នុងប្រយោជន៍ដទៃ និងប្រយោជន៍ទាំង ២ ក៏ន័យនេះដូចគ្នា ។ ពាក្យដ៏សេស ក្នុងសូត្រនេះដែលគួរពោលទាំងអស់ បានពោលហើយ ក្នុងហេតុកើតនៃរឿង ចុល្លច្ឆរាសង្ឃាតសូត្រនោះឯង ។ ព្រះសាស្តា កាលត្រាស់សូត្រនេះហើយ ទើបត្រាស់ចុល្លច្ឆរាសង្ឃាតសូត្រ ។